ទិដ្ឋភាពជាក់ស្ដែងនៃប្រតិបត្តិការផ្ទេរថ្លៃរវាងបុគ្គលទាក់ទិនក្នុងប្រទេសកម្ពុជា
សេចក្តីផ្ដើម
ការរីកចម្រើននៃសកលភាវូបនីយកម្ម បានជំរុញឱ្យមានការកើនឡើងនៃប្រតិបត្តិការសេដ្ឋកិច្ចរវាងក្រុមហ៊ុនដែលស្ថិតនៅក្រោមសម្ព័ន្ធឬការគ្រប់គ្រងតែមួយ។ ខណៈពេលដែលវាបានបើកឱកាសសេដ្ឋកិច្ចជើងមេឃដ៏គួរឱ្យកត់សម្គាល់ វាក៏បានបង្កើនការយកចិត្តទុកដាក់ពីរដ្ឋបាលសារពើពន្ធក្នុងការខិតខំធានាឱ្យមានការប្រកាសនូវប្រាក់ពន្ធប្រកបដោយតម្លាភាពពីសំណាក់អ្នកជាប់ពន្ធក្នុងប្រទេសកម្ពុជា។ ដើម្បីដោះស្រាយនូវកង្វល់ទាំងនេះ វិធាននិងនិតិវិធីសម្រាប់ចែកចំណូលនិងចំណាយក្នុងចំណោមបុគ្គលទាក់ទិននៅកម្ពុជាត្រូវបានដាក់ឱ្យអនុវត្តយ៉ាងខ្ជាប់ខ្ជួនហើយវាបានក្លាយជាចំណុចសំខាន់នៃការកិច្ចពិភាក្សារបស់យើង។
កិច្ចពិភាក្សានេះនឹងផ្តោតលើទិដ្ឋភាពជាក់ស្តែងនៃសវនកម្មផ្ទេរថ្លៃនៅកម្ពុជា រួមជាមួយនូវគន្លឹះមួយចំនួន ដើម្បីឱ្យសហគ្រាសរបស់លោកអ្នកអាចដោះស្រាយកិច្ចការនេះប្រកបដោយប្រសិទ្ធភាព។ យើងខ្ញុំនឹងចែករំលែកនូវវិធីសាស្រ្តក្នុងការរៀបចំប្រតិបត្តិការរវាងបុគ្គលទាក់ទិនរបស់លោកអ្នកដោយអនុលោមទៅនឹងបទប្បញ្ញត្តិបច្ចុប្បន្ន ហើយលោកអ្នកនឹងទទួលបានបន្ថែមទៀតនូវការបកស្រាយសមស្របតាមបែបសេដ្ឋកិច្ចជូនទៅរដ្ឋបាលសារពើពន្ធ ក្នុងករណីអាជីវកម្មរបស់លោកអ្នកជួបប្រទះការខាតបង់ផ្ទួនៗ។ ចូលរួមជាមួយយើងខ្ញុំ ដើម្បីទទួលបានការយល់ដឹងច្បាស់លាស់អំពីការដោះស្រាយបញ្ហាផ្ទេរថ្លៃរវាងបុគ្គលទាក់ទិនដែលលោកអ្នកអាចនឹងប្រឈមក្នុងសវនកម្មពន្ធដារ។
ចំណុចសំខាន់នៃកិច្ចពិភាក្សា
- តើ អ.ព.ដ បានចាត់ទុកការធ្វើសវនកម្មផ្ទេរថ្លៃជាកិច្ចការចាំបាច់ក្នុងកម្រិតណា បើប្រៀបធៀបទៅនឹងការធ្វើសវនកម្មដែលពុំមានរួមបញ្ជូលនូវប្រតិបត្តិការរវាងបុគ្គលទាក់ទិន?
- តើមានយុទ្ធសាស្ត្រអ្វីខ្លះក្នុងការបញ្ជាក់បាននូវតម្លាភាពរវាងប្រតិបត្តិការជាមួយបុគ្គលជាប់ទាក់ទិន និងប្រតិបត្តិការជាមួយបុគ្គលមិនជាប់ទាក់ទិន?
- តើកម្ចីជាមួយបុគ្គលទាក់ទិន ត្រូវប្រតិបតិ្តអោយបានត្រឹមត្រូវអ្វីខ្លះទៅតាមបទប្បញ្ញត្តិបច្ចុប្បន្ន?
- តើសហគ្រាសផលិត/អ្នកចែកចាយអាចប្រើប្រាស់របាយការណ៏ផ្ទេរថ្លៃក្នុងការគាំទ្រពន្យល់បង្ហាញពីទម្រង់មុខងារអាជីវកម្មរបស់ខ្លួនបានដោយរបៀបណា?
- តើអ្វីជាបញ្ហាប្រឈម ដែលអាចកើតមានឡើងចំពោះប្រតិបត្តិការសេវាកម្មក្នុងចំណោមសហគ្រាស សម្ព័ន្ធញ្ញាតិ? ឧ. ថ្លៃសេវាគ្រប់គ្រង ឬថ្លៃសេវាផ្សេងៗ
- តើការសិក្សាសមស្របណាមួយដែលសហគ្រាសរបស់លោកអ្នកអាចប្រើប្រាស់ដើម្បីបកស្រាយជូនរដ្ឋបាលសារពើពន្ធ ក្នុងករណីអាជីវកម្មរបស់លោកអ្នកជួបប្រទះការខាតបង់ជាច្រើនឆ្នាំ?
- តើបន្ទុកភស្តុតាងអ្វីខ្លះដែលសហគ្រាសរបស់លោកអ្នកគួរមានក្នុងការបង្ហាញបញ្ជាក់ពីភាពត្រឹមត្រូវនៃប្រតិបត្តិការរវាងបុគ្គលទាក់ទិនដែលលោកអ្នកមាន?
ចំណាំ៖ កិច្ចពិភាក្សានឹងធ្វើឡើងជាភាសាខ្មែរ
Speakers
ស៊ឹម ឡាយស៊ីម
Tax Partner
VDB Loi
លោកឡាយស៊ីម ជាអ្នកជំនាញប្រឹក្សាពន្ធដារដែលមានបទពិសោធន៍ជាង១៩ឆ្នាំពីបណ្តាក្រុមហ៊ុនគណនេយ្យអន្តរជាតិធំៗនៅកម្ពុជា។ លោកបានផ្តល់ការប្រឹក្សាជាច្រើនទៅលើការរៀបចំផែនការពន្ធសម្រាប់គម្រោងអចលនទ្រព្យធំៗ និងបានអនុវត្តការវាយតម្លៃពន្ធដារទៅលើគម្រោងទិញលក់របស់ក្រុមហ៊ុនធំៗជាច្រើននៅកម្ពុជា។លោកបានធ្វើការជាមួយអតិថិជនគ្រប់វិស័យ ដោយផ្តោតជាពិសេសលើវិស័យអចលនទ្រព្យនិងសេវាដឹកជញ្ជូន។
ជ្រា ច័ន្ទបូរមីណ៌
Tax Manager
VDB Loi
កញ្ញាបូរមីណ៌មានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការប្រឹក្សាពន្ធដារ និង ជាអ្នកជំនាញផ្នែកផ្ទេរថ្លៃពីបណ្តាក្រុមហ៊ុនគណនេយ្យអន្តរជាតិធំៗចំនួនពីរ។ កញ្ញាបានប្រើប្រាស់ការយល់ដឹងរបស់គាត់នៅលើមូលដ្ឋានច្បាប់ បទប្បញ្ញត្តិ ដើម្បីផ្តល់ការប្រឹក្សាដល់អតិថិជនគ្រប់វិស័យ អំពីការរៀបចំផែនការពន្ធប្រកបដោយប្រសិទ្ធភាព។
Register for the Event
EVENT DETAILS
June 12, 2024
៨:៣០ - ១០:៣០ ពេលព្រឹក
VDB Loi Cambodia Office